M2 Rj Nz E2 Yz Mt Nz Yz NC00 ZW Qz L Tlj Mm Et ZGI5 NDM0 ZGE4 Zj Vi fb image transmission M2 Rj Nz E2 Yz Mt Nz Yz NC00 ZW Qz L Tlj Mm Et ZGI5 NDM0 ZGE4 Zj Vi fb image transmission
ត្រលប់

អ្វីទៅជាប្រេងប្រអប់លេខ?

ប្រអប់លេខ សំដៅលើប្រអប់លេខដែលប្រើប្រាស់ចលនាស្ពឺ និងសុំណុំស្ពឺ ដើម្បីធ្វើការបំប្លែងជាល្បឿន និងកម្លាំង ដែលបានមកពីកំលាំងបង្វិលជុំ (ម៉ាស៊ីន) ផ្ទេរទៅឧបករណ៍ផ្សេងទៀត (កង់)។ ប្រេងប្រអប់លេខត្រូវបានប្រើប្រាស់ដើម្បីរំអិលសមាសធាតុរបស់រថយន្តអោយដំណើរការទៅមុខយ៉ាងល្អបំផុត។

អ្វីទៅជាប្រេងប្រអប់លេខ?

ប្រអប់លេខ សំដៅលើប្រអប់លេខដែលប្រើប្រាស់ចលនាស្ពឺ និងសុំណុំស្ពឺ ដើម្បីធ្វើការបំប្លែងជាល្បឿន និងកម្លាំង ដែលបានមកពីកំលាំងបង្វិលជុំ (ម៉ាស៊ីន) ផ្ទេរទៅឧបករណ៍ផ្សេងទៀត (កង់)។ ប្រេងប្រអប់លេខត្រូវបានប្រើប្រាស់ដើម្បីរំអិលសមាសធាតុរបស់រថយន្តអោយដំណើរការទៅមុខយ៉ាងល្អបំផុត។

ប្រភេទប្រេងប្រអប់លេខ

មានប្រេងអំរិលជាច្រើនប្រភេទត្រូវបានប្រើសម្រាប់ប្រអប់លេខផ្សេងៗគ្នា។ ប្រអប់លេខរថយន្តរបស់អ្នកអាចជាប្រអប់លេខស្វ័យប្រវត្តិ ឬប្រអប់លេខដៃ។ ប្រអប់លេខស្វ័យប្រវត្តិប្រើរបស់អ្វីមួយដែលយើងធ្លាប់ហៅ — អ្នកសាកទាយលមើល — ប្រេងប្រអប់លេខស្វ័យប្រវត្តិ (ATF)។ ការប្រើប្រាស់ត្រឹមត្រូវរបស់ប្រេងប្រអប់លេខស្វ័យប្រវត្តិ គឺអាស្រ័យយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា នៃប្រអប់លេខរថយន្តរបស់អ្នក៖ សេរីចាស់ CVT, DCT/DSG ។ល។ ទាំងនេះគឺជាក់លាក់ណាស់នៅក្នុងការប្រើប្រាស់។

ប្រអប់លេខដៃ (មានប្រើច្រើន) ប្រើប្រេងជាច្រើនប្រភេទដែលមានការកំណត់ជា API GL-4 ។ ដើម្បីធានាថាអ្នកកំពុងប្រើប្រេងអំរិលសម្រាប់ប្រអប់លេខឡានរបស់អ្នកបានត្រឹមត្រូវ សូមអានសៀវភៅណែនាំការប្រើប្រាស់។


 ហេតុអ្វីអ្នកត្រូវការប្រេងប្រអប់លេខ?


វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលប្រេងរំអិលនៅក្នុងប្រអប់លេខរថយន្ដរបស់អ្នក គឺនៅកម្រិតត្រឹមត្រូវ បើមិនដូច្នោះទេប្រអប់លេខរបស់អ្នកនឹងជួបប្រទះការសឹកខ្លាំង។ ក្រវ៉ាត់ និងគ្រាប់រំកិលអាស្រ័យលើផ្ទៃរលោង ដើម្បីភ្ជាប់ទៅនឹងល្បឿននៅពេលលេខត្រូវផ្លាស់ប្តូរ។ ប្រសិនបើប្រអប់លេខរបស់អ្នកមានប្រេងតិច ការសឹកនៅលើសមាសធាតុទាំងនេះនឹងលឿនខ្លាំង ហើយការប្តូរលេខរថយន្តនឹងកាន់តែពិបាក។ ប្រសិនបើរថយន្តរបស់អ្នកមានបញ្ហាក្នុងការប្តូរលេខ សូមពិនិត្យមើលកម្រិតប្រេងប្រអប់លេខរបស់អ្នក។

ខណៈពេលដែលមុខងារចម្បងរបស់ប្រេងប្រអប់លេខ គឺដើម្បីរំអិលផ្នែកផ្សេងៗរបស់ប្រអប់លេខ ហេតុនេះហើយវាបម្រើមុខងារផ្សេងៗផងដែរ៖

  • សម្អាត និងការពារផ្ទៃលោហៈពីការសឹករេចរឹល
  • ស្ថានភាពទ្រនាប់ 
  • បង្កើនមុខងារត្រជាក់ និងកាត់បន្ថយសីតុណ្ហភាពខ្ពស់។
  • បង្កើនល្បឿនរង្វិល និងរក្សាសីតុណ្ហភាព

ការប្តូរប្រេងប្រអប់លេខ

ប្រអប់លេខត្រូវបានរចនាឡើងដើម្បីដំណើរការនៅក្នុងសីតុណ្ហភាពខ្ពស់ ប៉ុន្តែការឡើងកម្ដៅខ្លាំងអាចបំបែកប្រេងរំអិលបាន។ ដូច្នេះ ផ្ទុយទៅនឹងជំនឿដ៏ពេញនិយម ប្រេងប្រអប់លេខមិនមែន "ចាក់មួយដងប្រើមួយជីវិត" ហើយត្រូវការប្តូរចេញជាធម្មតា។ ដើម្បីស្វែងយល់អំពីថេរវេលា នៃប្តូរ ជានិច្ចជាកាល សូមមើលសៀវភៅណែនាំការប្រើប្រាស់ ឬក៏ចូលទៅមើលទីប្រឹក្សាប្រេងអំរិលរបស់យើង។

ប្រេងប្រអប់លេខ Rymax

Rymax មានប្រេងរំអិលសម្រាប់ប្រអប់លេខស្វ័យប្រវត្តិ និងប្រអប់លេខដៃ ដែលស័ក្ដិសមសម្រាប់រថយន្តបើកលើផ្លូវលំបាកៗ។ ផលិតផលរបស់យើងទាំងអស់ផ្តល់នូវការការពារដ៏ល្អបំផុតប្រឆាំងនឹងការសឹក និងជួយអោយម៉ាស៊ីនប្រើប្រាស់បានយូរ និងធ្វើអោយការប្តូរបានរលូនជាងមុន។

គេហទំព័រនេះប្រើខូឃី ដើម្បីធានាថាអ្នកទទួលបានបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើង។