ហេតុអ្វីយើងត្រូវធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីន?
ប្រេងម៉ាស៊ីន ប្រៀបដូចឈាមរបស់រថយន្តអញ្ចឹង។ វាធ្វើឱ្យម៉ាស៊ីនរថយន្ដរបស់អ្នកមានជាតិរំអិល និងស្អាត។ ដូច្នេះ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកធ្វេសប្រហែសមិនធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តរបស់អ្នក?
ហេតុអ្វីយើងត្រូវធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីន?
ប្រេងម៉ាស៊ីន ប្រៀបដូចឈាមរបស់រថយន្តអញ្ចឹង។ វាធ្វើឱ្យម៉ាស៊ីនរថយន្ដរបស់អ្នកមានជាតិរំអិល និងស្អាត។ បើគ្មានប្រេងម៉ាស៊ីនទេ គ្រឿងបង្គំលោហៈរបស់ម៉ាស៊ីននឹងបង្កើតការកកិត ដែលបង្កឱ្យក្តៅខ្លាំង។

និយាយទៅម៉ាស៊ីនរថយន្ដរបស់អ្នក មានប្រេងជាច្រើន ប៉ុន្តែប្រសិនបើអ្នកមិនប្តូរវាទេ។ នោះនឹងរឿងពីរយ៉ាងប្រាកដជាកើតឡើង៖
- ភាពកខ្វក់នឹងកកកុញនៅក្នុងប្រេង។ តម្រងប្រេងអាចច្រោះភាពកខ្វក់បានត្រឹមមួយរយៈប៉ុណ្ណោះ ប៉ុន្តែនៅទីបំផុតតម្រងនឹងស្ទះ ហើយប្រេងកខ្វក់នឹងឆ្លងកាត់តម្រងដោយស្វ័យប្រវត្តិតាមរយៈស៊ូប៉ាប់ហឺយ។ ប្រេងកខ្វក់មានសភាពខាប់ខ្លាំង និងមានសំណឹក ដូច្នេះវាធ្វើឲ្យមានការសឹកខ្លាំងជាងមុន។
- សារធាតុបន្ថែមនៅក្នុងប្រេងដូចជា សារធាតុលាងជម្រះ សារធាតុបំបែក សារធាតុប្រឆាំងច្រែះ និងឧបករណ៍កាត់បន្ថយការកកិតនឹងសឹកខ្លាំង ដូច្នេះប្រេងនឹងមិនរំអិលល្អនោះទេ។
តើមានសញ្ញាអ្វីខ្លះនៅពេលដែលប្រេងចាស់ ឡើកខ្វក់ ឬអស់គុណភាព?
ប្រសិនបើប្រេងដល់កំណត់ត្រូវប្តូរ អ្នកអាចនឹងសម្គាល់ដឹងតាមសញ្ញាមួយចំនួននៅពេលបើកបរ៖
- ម៉ាស៊ីនរថយន្ដមានសម្លេងលឺខ្លាំងជាងធម្មតា (ពិសេសនៅពេលបញ្ឆេះ)
- រថយន្តពិបាកក្នុងការបើកបរក្នុងល្បឿនថេរ វាអាចបណ្តាលមកពីតម្រងប្រេងស្ទះ
- រថយន្ដនឹងលោតបង្ហាញសញ្ញាប្ដូរប្រេងម៉ាស៊ីន
ចំណុចសំខាន់នោះ គឺម៉ាស៊ីនរថយន្ដត្រូវការការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រងប្រេងអោយបានទៀងទាត់។ ជាធម្មតាវាអាស្រ័យលើកត្តាផ្សេងៗគ្នា៖ អាយុរថយន្ត ប្រភេទប្រេងដែលប្រើ និងទម្លាប់នៃការបើកបរ និងលក្ខខណ្ឌផ្សេងៗនៃការបើកបររបស់អ្នក។ ចន្លោះពេលនៃផ្លាស់ប្តូរប្រេងម៉ាស៊ីន ក៏អាស្រ័យទៅលើគុណភាពនៃឥន្ធនៈដែលប្រើ និងបរិមាណស្ពាន់ធ័រដែលលាយបញ្ចូល។ ស្ពាន់ធ័រដែលមាននៅក្នុងឥន្ធនៈនឹងបំប្លែងទៅជាអាស៊ីតខ្លាំង ហើយបណ្តាលឱ្យមានការកកើតច្រែះនៅក្នុងម៉ាស៊ីន។ ស្ពាន់ធ័រកាន់តែច្រើន ធ្វើអោយប្រេងហូរកាន់តែលឿន។
ប្រសិនបើអ្នកផ្លាស់ប្តូរប្រេងម៉ាស៊ីនបានទៀងទាត់ ម៉ាស៊ីនរថយន្ដរបស់អ្នកនឹងជៀសផុតពីការខូចបានយូរអង្វែរ។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យពីការសន្សំសំចៃឥន្ធនៈ ម៉ាស៊ីនរថយន្ដដំណើរការរលូន ម៉ាស៊ីនស្ងាត់ជាងមុន និងប្រើបានយូរជាងមុន។
ដើម្បីស្វែងយល់បន្ថែមពីប្រេងម៉ាស៊ីន Rymax ណាមួយគួរប្រើជាមួយរថយន្តរបស់លោកអ្នក សូមចូលទៅកាន់កម្មវិធី Oil Advisor របស់យើងនៅទីនេះ។