ស្វែងយល់អំពី API Specifications: ការណែនាំកម្រិតដំបូង!
API ត្រូវបានបង្ហាញនៅលើ Technical Data Sheet របស់យើង។ ប៉ុន្តែតើ API SP និង API CK-4 មានន័យយ៉ាងដូចម្តេចអោយប្រាកដទៅ?
វិទ្យាស្ថានប្រេងរបស់អាមេរិក (API) គឺជាអាជ្ញាធរដែលមានសិទ្ធិកំណត់ស្តង់ដារសម្រាប់ប្រេងម៉ាស៊ីន អោយប្រើសម្រាប់ម៉ាស៊ីនសាំង និងម៉ាស៊ូត។ ម៉ាស៊ីនសាំងត្រូវបានចាត់ថ្នាក់នៅប្រភេទ S ដែលបង្ហាញពី "Spark Ignition" ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតកំណត់នៅប្រភេទ C ដែលបង្ហាញពី "Compression Ignition" ។ ប្រភេទនីមួយៗត្រូវអនុវត្តអក្សរ ដែលឆ្លុះបញ្ចាំងពីភាពជឿនលឿននៃបច្ចេកវិទ្យាប្រេង។
ចំពោះម៉ាស៊ីនសាំង ការកំណត់ API មានចាប់ពីកម្រិត SA ដល់ SH ជាមួយនឹងអក្សរខ្ពស់ជាងគេតំណាងឱ្យបច្ចេកវិទ្យាថ្មីៗ។ ប្រេងដែលមានសមាសភាពចាប់ពីកម្រិត SA ទៅ SH ជាធម្មតាស័ក្តិសមសម្រាប់ម៉ាស៊ីនដែលផលិតមុនឆ្នាំ 1995។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលអ្នកត្រូវកត់សម្គាល់ថា ប្រេងដែលមានសមាសភាពខ្ពស់ជាងអាចត្រូវបានប្រើប្រាស់ជំនួសអោយសមាសភាពទាបជាង។ ឧទាហរណ៍ ប្រេងដែលមានកម្រិត SP មានសមាសភាព អាចប្រើសម្រាប់ម៉ាស៊ីនដែលទាមទារកម្រិត API SN, SM, SL និង SJ ។
ខាងក្រោមនេះគឺជាប្រភេទ API ទាំងអស់សម្រាប់ប្រេងឥន្ធនៈ ជាចម្បងសម្រាប់រថយន្តដឹកអ្នកដំណើរ ដោយសារតែរថយន្តភាគច្រើននៅសហរដ្ឋអាមេរិកប្រើប្រេងឥន្ធនៈ (ត្រូវបានគេស្គាល់ថាជាសាំង) ជាជាងប្រេងម៉ាស៊ូត។

នៅពេលជ្រើសរើសប្រេងម៉ាស៊ីនត្រឹមត្រូវសម្រាប់រថយន្តរបស់អ្នក សូមពិចារណាទៅលើឆ្នាំផលិតរបស់វា។ ប្រេងម៉ាស៊ីនទំនើបអាចមិនត្រូវគ្នាជាមួយនឹងការរចនាម៉ាស៊ីនចាស់។ សមាសភាពស្តង់ដាចាប់ពីកម្រិត SA ទៅ SH គឺហួសសម័យទៅហើយ ចង់មានន័យលើម៉ាស៊ីនដែលផលិតក្នុងឆ្នាំ 1995 និងមុននោះ។ ដូចដែលបានពន្យល់ពីខាងដើមមកហើយ លក្ខណៈស្តង់ដាថ្មីមានអក្សរខ្ពស់ជាង និងជំនួសអោយអក្សរចាស់។ ចាប់ពីកម្រិត API SP ទៅ SJ គឺសម្រាប់រថយន្តថ្មីជាងនេះ ខណៈដែលចាប់កម្រិត API SH ទៅ SA គឺសម្រាប់រថយន្តចាស់។
ឧទាហរណ៍៖ ប្រសិនបើអ្នកជាម្ចាស់រថយន្តតាំងពីឆ្នាំ 1987 ដែលត្រូវការប្រេងកម្រិត API SF ហើយមានតែប្រេងដែលមាន API SH និង SL ប៉ុណ្ណោះ នោះប្រេងដែលមានកម្រិត SH គឺសមស្របបំផុត។ ផ្ទុយមកវិញ រថយន្តពីឆ្នាំ 2003 ដែលទាមទារ API SL អាចប្រើប្រាស់ប្រេង SJ, SM, SN ឬ SP បានដោយសុវត្ថិភាព។
ជានិច្ចជាកាលត្រូវតែគោរពតាមការណែនាំរបស់ API ដើម្បីអោយម៉ាស៊ីនរថយន្ដរបស់អ្នកដំណើរការបានល្អបំផុត និងប្រើប្រាស់បានយូរអង្វែង។ ប្រសិនបើអ្នកចង់ស្វែងយល់ព័ត៌មានលម្អិតបន្ថែមអំពី API និងកម្មវិធីប្រេងម៉ាស៊ីនរបស់ទាំងនោះ សូមចូលទៅកាន់គេហទំព័រនេះ។ https://www.api.org/products-a...
ចំណាត់ថ្នាក់សេវាកម្មនៃរថយន្ដប្រភេទម៉ាស៊ីនម៉ាស៊ូត
នៅខែធ្នូ ឆ្នាំ 2017 API បានណែនាំអំពីលក្ខណៈបច្ចេកទេសសម្រាប់រថយន្ដម៉ាស៊ូតធុនធ្ងន់ថ្មី ដប់ឆ្នាំបន្ទាប់ពីការចេញ API CJ-4 ។
ការលើកទឹកចិត្តជាចម្បងនៅពីក្រោយការធ្វើបច្ចុប្បន្នភាពលក្ខណៈបច្ចេកទេស គឺមានពីរយ៉ាង៖ ការបង្កើនការសន្សំសំចៃប្រេងឥន្ធនៈ ដែលធានាបាននូវភាពធន់របស់ម៉ាស៊ីនស្ថិននៅក្រោមសីតុណ្ហភាពខ្ពស់។ ការជំរុញឱ្យលើកទឹកចិត្តកាន់តែខ្លាំងក្នុងការសន្សំសំចៃប្រេងឥន្ធនៈតាមរយៈអ្នកប្រើប្រាស់ចុងក្រោយ ដែលមានគោលបំណងកាត់បន្ថយការចំណាយប្រតិបត្តិការ និងគោរពតាមបទប្បញ្ញត្តិ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG)។ ក្នុងឆ្នាំ 2011 ទីភ្នាក់ងារការពារបរិស្ថាន (EPA) រួមជាមួយទីភ្នាក់ងារអាមេរិកផ្សេងទៀតៗ បានបង្កើតកម្មវិធីជាតិ Heavy Duty National Program ដើម្បីអនុវត្តច្បាប់ដែលមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ប្រេងឥន្ធនៈ។ ដើម្បីដោះស្រាយតម្រូវការផ្លាស់ប្តូរទាំងនេះ វិស្វករបានរិះរកគំនិតក្នុងការរចនាម៉ាស៊ីនថ្មី ដែលប្រើប្រេងម៉ាស៊ីនរាវជាងមុន (កំហាប់ទាប) ដើម្បីបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ សមាគមក្រុមហ៊ុនផលិតម៉ាស៊ីន (EMA) បានស្នើសុំ API ជាផ្លូវការដើម្បីបង្កើតប្រភេទប្រេងម៉ាស៊ីនពាណិជ្ជកម្មថ្មីមួយ។ ពីដំបូងគេហៅថា Proposed Category 11 ហើយនៅទីបំផុតវាត្រូវបានគេស្គាល់ថា PC-11។
PC-11 បង្ហាញពីការផ្លាស់ប្តូរដែលងាយស្រួលដូចមុនរបស់ API ។ មិនមានអ្វីប្លែកទេប្រភេទថ្មី គឺត្រូវគ្នានឹងកំណែចាស់ដដែល។ ឧទាហរណ៍ ប្រសិនបើយានជំនិះត្រូវការ CH-4 ហើយមានតែប្រេងម៉ាស៊ីនដែលមាន API CJ-4 តែប៉ុណ្ណោះ អ្នកអាចប្រើវាបាន។ លក្ខណៈរបស់ PC-11 ត្រូវបានបែងចែកជាពីរប្រភេទ៖
១១-a៖ API CK-4 ប្រើជំនួស CJ-4 ដោយផ្ទាល់
១១-ខ៖ ជាប្រភេទថ្មីទាំងស្រុងដែលគេស្គាល់ថាជា FA-4

ប្រភេទទាំងពីរនេះផ្តល់នូវភាពធន់ និងប្រសិទ្ធភាពប្រេងឥន្ធនៈប្រសើរជាងមុនបើធៀបទៅនឹង CJ-4 ។
CK-4 ត្រូវបានរចនាឡើងល្អជាង CJ-4 ខ្លាំងណាស់ ដែលមានក្នុងថ្នាក់កំហាប់ដូចជា 15W-40, 10W-30, និង 5W-40 ជាមួយនឹងកម្រិត HTHS (High-Temperature High Shear)។ ប្រេង CK-4 ត្រូវបានណែនាំដោយ OEMs អោយប្រើប្រាស់ទាំងនៅលើដងផ្លូវធម្មតា និងស្ថានភាពផ្លូវលំបាកៗ។ ត្រឡបមកចំនុចមួយនេះវិញ FA-4 បង្ហាញពីភាពល្អជាង CJ-4 ជាមួយនឹងកំហាប់ទាប។ ជាធម្មតាត្រូវបានគេរកឃើញនៅកម្រិតប្រេង 10W-30 និង 5W-30 ជាមួយនឹង HTHS ទាប ប្រេងទាំងនេះបំពេញតាមស្តង់ដារការប្រើប្រាស់បានល្អ។ វាត្រូវបានផលិតឡើងសម្រាប់រថយន្តបើកនៅលើដងផ្លូវធម្មតា ហើយត្រូវបានណែនាំអោយប្រើដោយ OEMs ប៉ុណ្ណោះ។
ជាលទ្ធផល OEMs កំពុងតែចាប់ផ្តើមបង្កើតស្តង់ដាថ្មីសម្រាប់ API CK-4 និង/ឬ API FA-4។

នេះជាការណែនាំលម្អិតផ្តល់នូវការយល់ដឹងអំពីលក្ខណៈរបស់ API សម្រាប់ប្រេងម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត ដោយជួយអោយអ្នកធ្វើការសម្រេចចិត្តថែទាំរថយន្តរបស់លោកអ្នកទៅតាមតម្រូវ។
សម្រាប់ព័ត៌មានលម្អិត សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងទៅកាន់អ្នកគ្រប់គ្រងផលិតផលរបស់យើង ឬផ្ញើអ៊ីមែលមកយើងតាមរយៈ info-rymax-lubricants.com ។