DSC 5460 DSC 5460
ត្រលប់

តើអត្ថន័យពិតនៃពាក្យ 5W-30 មានន័យដូចម្តេច?

SAE 5W-30 SAE 10W-40 តើលេខទាំងនេះមានន័យដូចម្តេច?

មិនមែនយើងទាំងអស់គ្នាអាចមើលថែរថយន្តដោយខ្លួនឯងបាននោះទេ។ តាមពិតទៅ ដកតែប្រភេទប្រេងម៉ាស៊ីនដែលមាននៅក្នុងម៉ាស៊ីនចេញ ពួកយើងភាគច្រើនមិនទាំងដឹងថាអ្វីខ្លះនៅក្រោមឃ្លុបរថយន្តរបស់យើងផង។ អ៊ីចឹងហើយ តើអ្វីជាមជ្ឈមណ្ឌលសេវាកម្មរថយន្ត និងយានដ្ឋានជួសជុលដែលត្រឹមត្រូវ? ប៉ុន្តែយ៉ាងម៉េច បើអ្នកត្រូវការទិញ និងប្ដូរប្រេងម៉ាស៊ីនដោយខ្លួនឯង? តើអ្នកដឹងដោយរបៀបណា ថាតើប្រេងមួយណាប្រើត្រូវជាមួយរថយន្ដរបស់អ្នក ហើយត្រូវមើលទៅលើស្លាកដោយរបៀបណា? តើ SAE 5W-30 មានន័យដូចម្តេច?

ចម្លើយយ៉ាងខ្លី៖ លេខតំណាងឱ្យកំហាប់ប្រេង ចំណែកឯ W តំណាងឱ្យ WINTER

ចម្លើយពិស្តារ៖ សមាគមវិស្វករយានយន្ត (SAE) បានបង្កើតប្រព័ន្ធលេខកូដ សម្រាប់កំណត់ថ្នាក់ប្រេងម៉ាស៊ីនតាមលក្ខណៈកំហាប់របស់វា។ ដោយសារតែកំហាប់នៃប្រេងម៉ាស៊ីនមានការផ្លាស់ប្តូរទៅតាមសីតុណ្ហភាព ដោយប្រេងថ្នាក់ពហុត្រូវបានបង្កើតឡើងដើម្បីផ្តល់ការការពារគ្រប់សីតុណ្ហភាពទាំងអស់។ នេះជាមូលហេតុដែលអ្នកនឹងឃើញអ្វីមួយដូចនេះនៅលើស្លាក៖ SAE 5W-30។

ឧទាហរណ៍ក្នុង 5W-30 លេខមុន W ពិពណ៌នាអំពីកំហាប់ នៃប្រេងនៅសីតុណ្ហភាពទាប។ លេខកាន់តែទាប ប្រេងកាន់តែរាវ វាជាជម្រើសសម្រាប់សីតុណ្ហភាពត្រជាក់/ឬវាដំណើរការក្នុងស្ថានភាពត្រជាក់។ លេខបន្ទាប់ពី W ពិពណ៌នាពីចំនួនកំហាប់ប្រេងនៅសីតុណ្ហភាពប្រតិបត្តិការធម្មតារបស់ម៉ាស៊ីន។
 

ប្រេងម៉ាស៊ីនចាត់ថ្នាក់ជាពហុ ដូចជា SAE 5W-30 និង 10W-40 ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដោយសារតែវាអាចដំណើរការបានក្នុងស្ថានភាពក្តៅ ឬត្រជាក់ខ្លាំង វារាវល្មមអាចហូរនៅសីតុណ្ហភាពទាប និងខាប់ល្មមអាចដំណើរការបាននៅសីតុណ្ហភាពខ្ពស់។ ម្យ៉ាងវិញទៀតជម្រើស នៃកំហាប់ប្រេង នឹងមានភាពខុសគ្នាអាស្រ័យលើថាតើអ្នកកំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់ (0W/ 5W-30) ឬប្រទេសនីហ្សេរីយ៉ា (5W/10W/15W40 ឬក៏សូម្បីតែ 20W50)។

សូមចាំថា តម្រូវការរបស់រថយន្តអាចប្រែប្រួល ដូច្នេះសូមមើលសៀវភៅណែនាំការប្រើប្រាស់រថយន្តរបស់អ្នកដើម្បីជ្រើសរើសថ្នាក់កំហាប់បានត្រឹមត្រូវ។

គេហទំព័រនេះប្រើខូឃី ដើម្បីធានាថាអ្នកទទួលបានបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើង។