តើម៉ាស៊ីនហុយផ្សែងមានន័យដូចម្តេច?
នៅពេលអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន អ្នកទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងចេញវេជ្ជបញ្ជាញ៉ាំថ្នាំដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ ដូចគ្នាទៅនឹងមនុស្សដែរ នៅពេលដែលរថយន្តរបស់អ្នក "មានអារម្មណ៍ថាមិនស្រួល" វានឹងបង្ហាញសញ្ញានៃជម្ងឺ សញ្ញាមួយក្នុងចំណោមសញ្ញាទូទៅផ្សេងទៀត ដែលបង្ហាញថាម៉ាស៊ីនអ្នកមានបញ្ហា នោះគឺផ្សែងហុយ។
នៅពេលអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន អ្នកទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងចេញវេជ្ជបញ្ជាញ៉ាំថ្នាំដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ ដូចគ្នាទៅនឹងមនុស្សដែរ នៅពេលដែលរថយន្តរបស់អ្នក "មានអារម្មណ៍ថាមិនស្រួល" វានឹងបង្ហាញសញ្ញានៃជម្ងឺ សញ្ញាមួយក្នុងចំណោមសញ្ញាទូទៅផ្សេងទៀត ដែលបង្ហាញថាម៉ាស៊ីនអ្នកមានបញ្ហា នោះគឺផ្សែងហុយ។

អ្នកអាចស្វែងយល់បានច្រើនអំពីសុខភាព និងសុខុមាលភាពរថយន្តរបស់អ្នកអំពីពណ៌នៃផ្សែងដែលចេញពីបំពង់ផ្សែង។ ប្រសិនបើម៉ាស៊ីនវាដំណើរការល្អ ការបំភាយផ្សែងស្ទើរតែមិនអាចមើលឃើញបាន។ ប្រសិនបើឃើញផ្សែងហុយចេញ នោះទំនងជាម៉ាស៊ីនរបស់អ្នកពិតជាមានបញ្ហា ហើយត្រូវការអ្នកជំនាញបច្ចេកទេសរថយន្តមកដោះស្រាយ។
ខណៈពេលដែលម៉ាស៊ីនមានវត្តមានផ្សែងហុយចេញមក វាអាចបង្ហាញពីបញ្ហារថយន្តធ្ងន់ធ្ងរ វាមានស្រទាប់ពណ៌ប្រាក់៖ ពណ៌ នៃផ្សែងហុយអាចបង្ហាញពីអ្វីមួយដែលខុសប្រក្រតី វានឹងជួយអ្នកបង្កើតការវិនិច្ឆ័យបានរហ័ស និងមានប្រសិទ្ធភាព។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកពីសញ្ញាព្រមានមួយចំនួនដែលអាចជាសូចនាករ នៃបញ្ហាម៉ាស៊ីនដោយផ្អែកលើពណ៌នៃផ្សែង។
សញ្ញាថា ម៉ាស៊ីនមានបញ្ហាតាមរយៈការហុយផ្សែង:
ផ្សែងខៀវ
ពេលមានផ្សែងពណ៌ខៀវ នេះជាធម្មតាមានន័យថាប្រេងកំពុងឆេះដោយសារតែមកពីឆេះហឺតវ៉ាល់ម៉ាស៊ីន ឬក៏បណ្តាលមកពីសឹកក្រវ៉ាត់ពីស្តុង។ ហឺតវ៉ាល់ជាធម្មតារមិនដំណើរដោយសារតែវ៉ាល់ និងស៊ូប៉ាប់នៅក្នុងក្បាលស៊ីឡាំង។ នៅពេលដែលវារលុង វ៉ាល់អាច "យោល" ពីចំហៀងម្ខាងទៅចំហៀងម្ខាងទៀតនៅក្នុងរន្ធ ដូច្នេះហើយវានឹងលោតចេញពីរ៉ង។ ក្រវ៉ាត់ពីស្តុងមិនដំណើរការ គឺកម្រមានបញ្ហាជាងការឆេះហឺតវ៉ាល់ម៉ាស៊ីន ប៉ុន្តែវានៅតែកើតឡើងនៅពេលណាមួយ។
ផ្សែងស
ករណីនេះអាចមានន័យថា មានទឹកនៅក្នុងបំពង់ផ្សែងនៅពេលបញ្ឆេះម៉ាស៊ី។ វាប្រហែលជាលទ្ធផល នៃការបង្កើតការប្រមូលផ្តុំផ្សែងនៅក្នុងប្រព័ន្ធផ្សែងរថយន្តរបស់អ្នក។ ប្រសិនបើផ្សែងពណ៌សនៅតែបន្ត មានន័យថា ទឹកស្អំ កំពុងក្តៅ។ ពិនិត្យមើលម៉ាគេត៍ប្រេង ប្រសិនបើប្រេងមើលទៅដូចជា ទឹកក្បុង នោះមានន័យថា ទ្រនាប់ក្បាលស៊ីឡាំង ត្រូវបានបែក។

ផ្សែងខ្មៅ
ករណីនេះអាចមានន័យថា ម៉ាស៊ីនកំពុងដុតប្រេងច្រើនពេក។ ពិនិត្យតម្រងខ្យល់ និងគ្រឿងបង្គុំផ្សេងទៀតដូចជា សែនស័រ ប៉ិចឥន្ធនៈ និងឧបករណ៍សម្ពាធប្រេង។
ផ្សែងប្រផេះ
ផ្សែងពណ៌ប្រផេះ គឺពិបាកក្នុងការពិនិត្យមើលដោយផ្ទាល់។ ដូចជាផ្សែងពណ៌ខៀវដែរ វាអាចមានន័យថារថយន្តកុំពុងដុតប្រេងម៉ាស៊ីន ឬTurboមានបញ្ហា។
ផ្សែងចេញពីបំពង់ផ្សែងរថយន្តរបស់អ្នកជាសញ្ញាបញ្ជាក់ថារថយន្តរបស់អ្នកកំពុងមានបញ្ហា។ តាមរយៈការស្វែងយល់អំពីការពិនិត្យមើលសញ្ញាផ្សែងទាំងនេះ អ្នកអាចជៀសវាងពីការជួសជុលរថយន្តដែលមានតម្លៃថ្លៃ។