តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនប្តូរប្រេងម៉ាស៊ីន?
ក្រុមហ៊ុនផលិតរថយន្តនីមួយៗណែនាំឱ្យអោយប្តូរប្រេងម៉ាស៊ីនបន្ទាប់ពីចំនួនគីឡូម៉ែត្រដែលគេបានកំណត់។ ប្រេងម៉ាស៊ីនមានមុខងារផ្សេងៗគ្នាដូចជា ការពារ សម្អាត និងរក្សាកម្ដៅនៃម៉ាស៊ីន។ ប៉ុន្តែតើអ្នកដឹងទេថានឹងមានអ្វីកើតឡើងប្រសិនបើអ្នកមិនគោរពតាមការណែនាំ តាមអ្វីដែលគេកំណត់ ឬមិនប្តូរប្រេងម៉ាស៊ីនទាំងអស់ចេញ? នេះជាអ្វីដែលអាចនឹងកើតឡើង៖
តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនប្តូរប្រេងម៉ាស៊ីន?
សឹករេចរឹលគ្រប់គ្រឿងបង្គំ
នៅក្នុងម៉ាស៊ីនរថយន្ដ នឹងមានផ្នែកជាច្រើនដែលត្រូវធ្វើចលនាដូចជា ពីស្តុង និង ស៊ូប៉ាប់។ លក្ខណៈសម្បត្តិរបស់ប្រេងម៉ាស៊ីនរបស់អ្នក ជួយការពារផ្នែកទាំងនេះដោយកាត់បន្ថយការកកិត។ បន្ទាប់ពីដល់រយៈពេលត្រូវផ្លាស់ប្តូរប្រេងតាមការណែនាំ នោះប្រេងម៉ាស៊ីនកាន់តែយ៉ាប់យ៉ឺន ហើយនឹងមិនអាចការពារគ្រឿងបង្គំពីការកកិតបានឡើយ នោះនឹងនាំទៅអោយមានការសឹករេចរឹល និងខូចផ្នែកណាមួយ។
ម៉ាស៊ីនឡើងកម្តៅខ្លាំង
គ្រាន់តែប្រព័ន្ធទឹកស្អំរបស់ម៉ាស៊ីនតែមួយមុខ មិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យម៉ាស៊ីនត្រជាក់នោះទេ។ ប្រេងម៉ាស៊ីនក៏មានតួនាទីសំខាន់ក្នុងការរក្សាកម្ដៅរថយន្ដផងដែរ ព្រោះវាអាចទៅដល់កន្លែងដែលទឹកស្អំទៅមិនដល់។ នៅពេលដែលមិនប្ដូរប្រេងម៉ាស៊ីននោះវានឹងបំបែកខ្លួន ទៅជាខាប់ដោយសារតែការប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់។ ការបំបែកកម្ដៅនៃប្រេងម៉ាស៊ីននេះ ការពារវាពីការស្រូបយកកម្ដៅ ដែលអាចបណ្តាលឱ្យម៉ាស៊ីនឡើងកម្ដៅខ្លាំង បែកទ្រនាំស៊ីឡាំង ហើយផ្នែកខ្លះសឹករេចរឹល និងនាំអោយខូច។
ការបង្កើតភាពកខ្វក
ក្រៅពីរំអិល និងប្រព័ន្ធបញ្ចុះកម្ដៅ ប្រេងម៉ាស៊ីនក៏ជួយសម្អាតផ្នែកខាងក្នុងម៉ាស៊ីនផងដែរ។ វានាំយកភាគល្អិតតូចៗនិងកំទេចកំទីចេញ។ តែបើប្រើវាហួលកាលកំណត់ ភាពកខ្វក់នឹងកើនឡើង ដែលធ្វើអោយរុំជិតប្រព័ន្ធបង្ហូរប្រេង។ ក្នុងករណីនេះវាកាត់បន្ថយអាយុកាលនៃម៉ាស៊ីនរថយន្ដយ៉ាងពិតប្រាកដ។ ភាពកខ្វក់កើនឡើងនឹងបណ្តាលឱ្យម៉ាស៊ីនធ្វើការកាន់តែខ្លាំង នោះម៉ាស៊ីនបាត់បង់ថាមពលទៅៗ។ នៅពេលដែលប្រេងម៉ាស៊ីនមិនអាចចល័តក្នុងម៉ាស៊ីនរយៈពេលយូរ វានឹងចាប់ផ្តើមអន្ធិល ឬរឹងកករនៅក្នុងម៉ាស៊ីន ចុងក្រោយវាប្រែទៅជាកករខាប់។ នៅពេលដែលករណីនេះកើតឡើង ប្រេងនឹងមិនអាចហូរទៅដល់គ្រប់ផ្នែកទាំងអស់នៃម៉ាស៊ីនបានទៀតទេ ដែលនាំឱ្យប្រេងម៉ាស៊ីនខាស់នៅក្នុងដងរវៃ រនេល ដងអាកាម និង ស៊ូប៉ាប់។ វាអាចនាំឱ្យមានការខូចម៉ាស៊ីនធ្ងន់ធ្ងររហូតដល់លក្ខខណ្ឌមួយគឺប្តូរម៉ាស៊ីនចេញ។
ធ្វើអោយម៉ាស៊ីនប្រើប្រាស់ឥន្ធនៈកាន់តែច្រើន
នៅពេលដែលប្រេងម៉ាស៊ីនចាស់ មានកំហាប់ខាប់ និងកករខាប់ នោះម៉ាស៊ីននឹងត្រូវធ្វើការកាន់តែខ្លាំង។ នេះមានន័យថាអ្នកត្រូវការប្រេងឥន្ធនៈបន្ថែមទៀតសម្រាប់បរិមាណថាមពលដូចគ្នា។ ការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈនេះអាចធ្វើឱ្យវាប្រើប្រាស់អស់ច្រើនជាងធម្មតាពី 1% ទៅ 2% ។ ជាងនេះទៅទៀត រថយន្តរបស់អ្នកអាចបញ្ចេញផ្សែងពុលចូលទៅក្នុងបរិស្ថាន នៅពេលដែលប្រេងម៉ាស៊ីនក្តៅ។
មោឃភាពនៃការធានារ៉ាប់រងរថយន្តប្រសិនបើអ្នកថែទាំរថយន្ដ ធ្វើតាមការណែនាំរបស់ក្រុមហ៊ុនដែលផលិត នោះរថយន្ដរបស់អ្នកនឹងស្ថិតក្នុងការធារារ៉ាប់រងរបស់ក្រុមហ៊ុន។ ប៉ុន្ដែប្រសិនបើអ្នកធ្វើតាមនោះទេ ការធានានឹងត្រូវទុកជាមោឃៈ។ ក្នុងករណីមានការខូចខាតដល់ម៉ាស៊ីនរបស់អ្នក វាអាចនាំឱ្យមានការចំណាយខ្ពស់ ដែលមិនអាចទាមទារសំណងទៅក្រុមហ៊ុនផលិតបាននោះទេ។
ការផ្លាស់ប្តូរប្រេងម៉ាស៊ីន ជាមួយនឹងការប្តូរតម្រងប្រេងម៉ាស៊ីន វាមានតម្លៃថោកជាង បើប្រៀបធៀបទៅនឹងការជួសជុលម៉ាស៊ីនដែលខូច។ ប្រេងម៉ាស៊ីនមានគុណភាពខ្ពស់ ត្រូវបានផ្លាស់ប្តូរនៅក្នុងរយៈដែលបានណែនាំ នឹងជួយឱ្យអ្នកដឹងពីសក្តានុពលអតិបរមានៃការប្រើប្រាស់របស់វា នោះអាយុកាលនៃម៉ាស៊ីនក៏ប្រើប្រាស់បានយូរអង្វែរផងដែរ។ ក្រៅពីប្រេងឥន្ធនៈ, ប្រេងម៉ាស៊ីន គឺជាសារធាតុរាវដ៏សំខាន់បំផុត ដែលរថយន្តរបស់អ្នកត្រូវការ ដូច្នេះត្រូវប្រាកដថាអ្នកបានជ្រើសរើសប្រេងម៉ាស៊ីនអោយបានត្រឹមត្រូវ។