Automechanika Post 01 Automechanika Post 01
ត្រលប់

ជោគជ័យនៅ Automechanika៖ ត្រឡប់មើលទៅកាន់អតីតកាល និងឆ្ពោះទៅអនាគត់

Automechanika Frankfurt គឺជាកន្លែងដែលឧស្សាហកម្មសេវាកម្មរថយន្តសកលលោកមកចូលរួមជាមួយគ្នា។ សម្រាប់ Rymax Lubricants ព្រឹត្តិការណ៍ឆ្នាំ 2022 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជួយអោយយើងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកចែកចាយថ្មីៗ និងរីកចម្រើនទូទាំងពិភពលោក។ ខណៈពេលដែលយើងត្រៀមខ្លួនសម្រាប់ឆ្នាំ 2024 យើងក្រឡេកមើលទៅលើភាពជោគជ័យកាលពីឆ្នាំមុន ជាថាមពលដ៏អស្ចារ្យដែលជំរុញបេសកកម្មរបស់យើង។

Automechanika Frankfurt មិនមែនគ្រាន់តែជាពិព័រណ៍ពាណិជ្ជកម្មណាមួយនោះទេ វាជាកន្លែងដែលឧស្សាហកម្មសេវាកម្មរថយន្តសកលចូលរួមយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញមកពីជុំវិញពិភពលោក ដោយផ្តល់ឱកាសពិសេសមួយដើម្បីស្វែងរកការច្នៃប្រឌិត ផលិតផល និងព័ត៌មានថ្មីៗបំផុតនៅក្នុងវិស័យរថយន្ត។ សម្រាប់ Rymax Lubricants, Automechanika Frankfurt 2022 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលយើងបានកំណត់ផែនការដើម្បីទាក់ទងជាមួយអ្នកចែកចាយថ្មីៗ និងពង្រីកការបោះជំហានរបស់យើងទៅកាន់សាលកលោកទាំងមូល។

  • ភ្ជាក់ទំនាក់ទំនងទៅកាន់ពិភពលោក

ក្រឡេកមើលទៅក្រោយវិញ យើងអាចនឹកឃើញអំពីភាពជោគជ័យដ៏មិនគួរឲ្យជឿរបស់ Automechanika Frankfurt 2022។ នេះជាទិដ្ឋភាពក្នុងកម្មវិធី៖ អ្នក និងសហការីរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងទីតាំងដ៏មមាញឹកពោរពេញដោយដៃគូប្រកួតប្រជែង អ្នកផ្គត់ផ្គង់ មិត្តភក្តិ អតិថិជន និងទិដ្ឋភាពផ្សេងៗទៀត។ ពួកយើងមានថាមពលមិនគួរឱ្យជឿ។ ជារៀងរាល់ព្រឹក នៅពេលត្រលប់មកស្តង់របស់យើងវិញ យើងរៀបចំសម្រាប់ថ្ងៃថ្មីដែលពោរពេញទៅដោយឱកាសជាច្រើន។ មានភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ដោយប្រមូលផ្តុំក្រុមការងារ ហើយធ្វើការរួមគ្នា បន្ទាប់ពីរយៈពេលជាង 12 ម៉ោងក្នុងការប្រតិបត្តិការការងារ យើងអបអរភាពជោគជ័យនៅថ្ងៃផ្សេងទៀ

នៅ Automechanika 2022 យើងមានសេចក្តីសោមនស្សរីករាយដែលបានជួបបុគ្គល និងក្រុមហ៊ុនជាច្រើនដែលចែករំលែកបំណងប្រាថ្នាជាមួយគ្នាដើម្បីឆ្ពោះទីរកឧត្តមភាពនៅក្នុងវិស័យប្រេងម៉ាស៊ីនរថយន្ត។ គោលដៅរបស់យើង គឺច្បាស់លាស់៖ បង្កើតដៃគូថ្មីជាមួយអ្នកចែកចាយទូទាំងពិភពលោក និងពង្រីកការចែកចាយទៅដល់ទូទាំងសាកលលោក។ ភាពជោគជ័យត្រូវបានបង្ហាញឱ្យឃើញថា យើងស្វាគមន៍ដែលទទួលបានអ្នកចែកចាយថ្មីៗ ដែលមានភាពស្វាហាប់ក្នុងការធ្វើការជាមួយ Rymax ។ ការលះបង់របស់ពួកគេបានបង្ហាញឱ្យយើងឃើញថា ផលិតផលរបស់យើងនៅតែបន្តមាននៅក្នុងទីផ្សារជាច្រើន។

 

Rymax Lubricants at Automechanika 2022

 

  • ចូលរួមនៅ Automechanika Frankfurt 2024

យើងពិតជារីករាយជាមួយនឹងភាពជោគជ័យ និងភ្ជាប់ជាមួយនឹងអ្វីដែលយើងបានធ្វើកាលពីឆ្នាំមុន ដែលយើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការវិលត្រឡប់របស់យើងទៅកាន់ Automechanika Frankfurt នៅខែកញ្ញា ឆ្នាំ 2024 នេះ។

ព្រឹត្តិការណ៍នាពេលខាងមុខនេះ បង្ហាញពីឱកាសដ៏អស្ចារ្យមួយផ្សេងទៀតដើម្បីពង្រីកបណ្តាញអ្នកចែកចាយរបស់យើង។ ជាការលើកទឹកចិត្តពិសេស យើងកំពុងផ្តល់ជូននូវកិច្ចព្រមព្រៀងផ្តាច់មុខ៖ ទទួលបានមួយកុងទីនឺដំបូងដោយឥតគិតថ្លៃជាមួយនឹងការបញ្ជាទិញផលិតផល Rymax ដំបូងរបស់អ្នក។

  • ហេតុអ្វីជ្រើសរើស Rymax?

ការចាប់ដៃគូជាមួយ Rymax មានន័យថាអ្នកទទួលបានប្រេងម៉ាស៊ីនកម្រិតខ្ពស់ដែលជឿទុកចិត្តដោយអ្នកជំនាញទូទាំងពិភពលោក។ លើសពីភាពល្អឥតខ្ចោះនៃផលិតផល យើងផ្តល់ឱកាសដើម្បីទីផ្សារ និងការលក់ផលិតផលរបស់យើងផ្តាច់មុខនៅក្នុងប្រទេសរបស់លោកអ្នក។ នៅពេលដែលអ្នកជ្រើសរើស Rymax មានន័យថាអ្នកកំពុងចូលរួមជាមួយសហគមន៍នៃអ្នកលក់រាយ អ្នកលក់ គ្រឿងយន្ត និងអ្នកជំនាញផ្នែកប្រេងម៉ាស៊ីនចែករំលែកបំណងប្រាថ្នារួមគ្នាដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ។

យើងគាំទ្រភាពជោគជ័យរបស់អ្នកមិនត្រឹមតែជាការលក់ផលិតផលនោះទេ – យើងផ្តល់ជូននូវឧបករណ៍ ការបណ្តុះបណ្តាល និងការគាំទ្រដែលអ្នកត្រូវការដើម្បីរីកចម្រើន។ ក្រុមរបស់យើងនៅទីនេះដើម្បីជួយអ្នកឱ្យរីកចម្រើន និងសម្រេចបាននូវគោលដៅរបស់អ្នក។ ចូលរួមជាមួយនឹង Rymax អ្នកនឹងទទួលបានដៃគូដែលអាចទុកចិត្តបាន ដប្ដេជ្ញាជួយអ្នកដើម្បីទទួលបាននូវភាពជោគជ័យ។


កុំខកខានឱកាសនេះអោយសោះ ដើម្បីជួយអ្នកស្វែងយល់ពីភាពជាដៃគូជាមួយ Rymax ដែលអាចលើកកម្ពស់អាជីវកម្មរបស់អ្នកទៅកាន់គោលដៅថ្មីនៅក្នុងវិស័យឧស្សាហកម្មប្រេងម៉ាស៊ីនរថយន្ត។ សូមរង់ចាំព័ត៌មានថ្មី និងការយល់ដឹងបន្ថែមទៀត នៅពេលនេះយើងរៀបចំសម្រាប់ព្រឹត្តិការណ៍ Automechanika Frankfurt 2024

តាមដានពួកយើងនៅលើបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានថ្មីៗ និងកាវិវឌ្ឍន៍ចុងក្រោយបំផុត។ សូមចូលរួមទាំងអស់គ្នា ដើម្បីជំរុញភាពជោគជ័យ និងភាពរីកចម្រើនជាមួយនឹង Rymax Lubricants ។

គេហទំព័រនេះប្រើខូឃី ដើម្បីធានាថាអ្នកទទួលបានបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើង។