RYMAX 780 of 789 jpg RYMAX 780 of 789 jpg
ត្រលប់

គ្រាន់តែរឿងប្រឌិត ឬការពិត? រឿងប្រឌិតអំពី ប្រេងម៉ាស៊ីនចំនួនប្រាំចំនុច ត្រូវបានជម្រះនៅពេលនេះ

នៅពេលនិយាយអំពីការថែទាំរថយន្តរបស់អ្នក ការប្រើប្រាស់ប្រេងម៉ាស៊ីនអោយបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់បំផុត។ ប្រសិនបើអ្នកជាក្បាលម៉ាស៊ីនសាំង អ្នកដឹងថាប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់អាចពន្យារការប្រើប្រាស់ម៉ាស៊ីន ដោយបង្កើនប្រសិទ្ធភាពរបស់វា។ ប៉ុន្តែនៅពេលដែលអ្នកកំពុងស្វែងរកគន្លឹះល្អបំផុតតាមអ៊ីនធឺណិតអំពីការជ្រើសរើស និងថែទាំប្រេងម៉ាស៊ីនរថយន្តរបស់អ្នក អ្នកអាចរកឃើញព័ត៌មានផ្ទុយគ្នាជាច្រើន។ ដូច្នេះតើអ្នកអាចប្រាប់បានទេថាមួយណាពិត និងមួយណាមិនពិត? ប្រសិនបើអ្នកធ្វើតាមការណែនាំដែលមិនពិត អ្នកអាចបំផ្លាញម៉ាស៊ីនរបស់អ្នក ហើយការចំណាយមិនចាំបាច់នឹងមានច្រើន។ នៅក្នុងប្លក់នេះ យើងនឹងដោះស្រាយរឿងមិនពិតទាំងនេះពីប្រេងម៉ាស៊ីនចំនួន 5 ដែលសាមញ្ញបំផុត ដូច្នេះអ្នកនឹងដឹងពីអ្វីដែលជាការពិត និងអ្វីដែលជាការប្រឌិត។

Myth 1: មិនហ៊ានប្ដូរប្រេងម៉ាស៊ីនម៉ាកផ្សេង

មានការយល់ច្រឡំជាទូទៅថា នៅពេលអ្នកប្តូរម៉ាកប្រេងម៉ាស៊ីន ការប្រើប្រាស់ប្រេងម៉ាស៊ីន និងសម្ពាធនឹងមានការផ្លាស់ប្តូរ។ ប៉ុន្តែវាមិនមែនជាការពិតទេ ព្រោះវាផ្អែកលើកត្តាជាច្រើនដូចជា ស្ថានភាពតម្រងប្រេង កម្រិតភាពកខ្វក់នៃប្រេង ខុសសម្ពាធប្រេង និងចំណុចផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការជ្រើសរើសកម្រិតប្រេងម៉ាស៊ីន ដែលត្រូវនឹងលក្ខណៈបច្ចេកទេសដែលក្រុមហ៊ុនផលិតរថយន្តបានណែនាំ ដើម្បីជៀសវាងពីការខូចខាតដល់ម៉ាស៊ីន។

 

Myth 2: នៅពេលអ្នកចាប់ផ្តើមប្រើប្រេងម៉ាស៊ីន Synthitic នោះអ្នកមិនអាចប្ដូរមកប្រើប្រេងប្រភេទ Mineral បានទៀតទេ

មនុស្សមួយចំនួនគិតថា ប្រសិនបើអ្នកចាប់ផ្តើមប្រើប្រេងម៉ាស៊ីន (Synthetic) នៅក្នុងម៉ាស៊ីនរបស់អ្នក នោះអ្នកមិនអាចប្ដូរមកប្រើប្រេងម៉ាស៊ីន (Mineral) បានទៀតទេ ព្រោះពួកគេខ្លាចថា វាអាចបំផ្លាញម៉ាស៊ីនរបស់ពួកគេ។ ប៉ុន្តែវាមិនមែនជាការពិតដូចអ្វីដែលពួកគេនិយាយនោះទេ ព្រោះប្រេង (Synthetic) ជាទូទៅមានលាយនូវសារធាតុរ៉ែ និងប្រេងសំយោគមកជាមួយរួចហើយ។ ការផ្លាស់ប្តូររវាងប្រភេទប្រេងទាំងពីរនឹងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ លើសពីនេះ អ្នកប្រឹក្សាប្រេងរបស់យើងជាទូទៅនឹងផ្តល់នូវអនុសាសន៍ល្អៗជាច្រើនដល់អ្នក ដែលប្រភេទប្រេងផ្សេងគ្នាត្រូវបានណែនាំអោយប្រើ។

 

Myth 3: ប្រេងម៉ាស៊ីនចាប់ផ្តើមកខ្វក់ ប៉ុន្តែមិនសឹករេចរឹលទេ

ប្រេងម៉ាស៊ីនមានភាពកខ្វក់ដោយសារតែភាគល្អិតរបស់ដែក ការលេចធ្លាយ ធូលី ការប៉ះពាល់នឹងកម្ដៅ ភាពកខ្វក់ និងកំទេចកំទី។ ប្រេងម៉ាស៊ីនបាតបង់គុណភាពលឿនជាងមុន ដោយសារអុកស៊ីតកម្ម ជាមួយនឹងសីតុណ្ហភាពកើនឡើងខ្ពស់។ លើសពីនេះ ការកើនឡើង នៃភាពកខ្វក់នៅក្នុងប្រេងម៉ាស៊ីនវាកាត់បន្ថយប្រសិទ្ធភាព ដែលអាចបណ្តាលឱ្យកម្រិតសារធាតុជំនួយថយចុះ។ នេះជាមូលហេតុដែលយើងតែងតែណែនាំឱ្យផ្លាស់ប្តូរប្រេងម៉ាស៊ីនជាប្រចាំដោយផ្អែកលើសៀវភៅណែនាំ OEM ។

 

Myth 4: រូបរាងផ្នែកខាងក្រៅនៃប្រេងម៉ាស៊ីនអាចកំណត់បានថាប្រេងនោះល្អឬមិនល្អ

ជាទូទៅប្រេងម៉ាស៊ីន (មានពណ៌ស្រអាប់ផ្សេងៗគ្នា) បែបពណ៌លឿងស្រាលបែកទឹកមាស យើងអាចរកមើលនៅក្នុងតារាងទិន្នន័យផលិតផល។ ប្រេងម៉ាស៊ីនប្រែជាខ្មៅដោយសារតែភាពកខ្វក់ ដែលបណ្តាលមកពីកត្តាខាងក្រៅដូចជា សំណើម ធូលីតូចៗ កំណកផ្សែង និងមានអ្វីជាច្រើនទៀត។ ការយល់ថា ប្រេងម៉ាស៊ីនឡើងខ្មៅ គឺជាប្រេងកខ្វក់។ ប៉ុន្តែនេះមិនមែនជាការពិតទេព្រោះថាប្រេងម៉ាស៊ីនកំពុងធ្វើការតាមមុខងាររបស់វា។ ប្រសិទ្ធភាពប្រេងមិនអាចត្រូវបានវិនិច្ឆ័យដោយរូបរាង ដែលយើងមើលឃើញនោះទេ ហើយអ្នកអាចដឹងបានតាមការពិនិត្យដោយការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ជំនាញតែប៉ុណ្ណោះ។

 

Myth 5: ប្រុងប្រយ័ត្នចំពោះប្រេងម៉ាស៊ីនសំយោគ (Synthitic Engine Oils)

ត្រលប់ទៅឆ្នាំ 1970 វិញ នៅពេលដែលប្រេងសំយោគត្រូវបានដាក់អោយប្រើ។ នេះជាការពិត ដែលវាមានបញ្ហាលេចធ្លាយដោយសារតែហឺតរបស់ម៉ាស៊ីនធ្វើមកមិនត្រូវប្រេងសំយោគ។ ប៉ុន្តែដោយពេលវេលាកន្លងផុតទៅ ការបង្កើតថ្មីខាងបច្ចេកវិទ្យារីកចំរើនយ៉ាងឆាប់រហ័សបានដោះស្រាយបញ្ហានេះ។ សព្វថ្ងៃនេះមានរូបមន្តថ្មីដែលអាចការពារទាំងហឺត និង ទ្រនាបស៊ីឡាំង ហើយក្នុងករណីខ្លះវាល្អជាងប្រេងម៉ាស៊ីនធម្មតាក្នុងការការពារម៉ាស៊ីនរបស់អ្នកផងដែរ។ 

គេហទំព័រនេះប្រើខូឃី ដើម្បីធានាថាអ្នកទទួលបានបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើង។