គន្លឹះទាំង 5 ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ
ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកាន់តែឡើងថ្លៃទៅៗ វាជាការល្អក្នុងការទទួលបានគន្លឹះ និងវិធីសាស្ត្រខ្លះៗក្នុងការសន្សំសំចៃប្រេងឥន្ធនៈអោយប្រសើរជាងមុន។
ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកាន់តែឡើងថ្លៃទៅៗ វាជាការល្អក្នុងការទទួលបានគន្លឹះ និងវិធីសាស្ត្រខ្លះៗក្នុងការសន្សំសំចៃប្រេងឥន្ធនៈអោយប្រសើរជាងមុន។
- ពន្លត់ម៉ាស៊ីន
ជាទូទៅគេជឿរថាការបញ្ឆេះរថយន្តស៊ីប្រេងច្រើនជាងការបញ្ឆេះរថយន្តដោយមិនទៅមុខ។ ការពិតបង្ហាញថា ការឈប់នៅស្តុបណាមួយដែលចំណាយពេលតិចជាង 30 វិនាទី វាជាស៊ីឥន្ធនៈជាងការបិទម៉ាស៊ីនទៅទៀត។ ទុកឱ្យម៉ាស៊ីនរថយន្ដនៅដំណើរការអាចស៊ីសាំង ១៥%! នេះអាចធ្វើអោយអ្នកខាតបង់ច្រើន ជាពិសេសនៅពេលដែលអ្នកជាប់គាំងក្នុងការស្ទះចរាចរណ៍។
សន្សំសំចៃប្រេងឥន្ធនៈ៖ រហូតដល់ 0.2L ក្នុង 100km
- ពិនិត្យមើលសម្ពាធខ្យល់កង់រថយន្ដ
ការពិនិត្យមើលសម្ពាធនៃសំបកកង់ គឺជាបញ្ហាសុវត្ថិភាពមួយ ប៉ុន្តែវាក៏រួមចំណែកដល់ទៅ 20% នៃថាមពលប្រើប្រាស់សរុបរបស់រថយន្តផងដែរ។ ប្រសិនបើសំបកកង់មានសម្ពាធទាបពេក ការប្រើប្រាស់ប្រេងឥន្ធនៈរបស់អ្នកអាចកើនឡើងដល់ទៅ 5% បន្ថែមទៀត។ ប្រសិនបើសំបកកង់សឹកពេក បញ្ហានឹងកាន់តែធ្ងន់ធ្ងរ។ ដូច្នេះហើយ កុំស្ទាក់ស្ទើរក្នុងការពិនិត្យមើលស្ថានភាពសំបកកង់រថយន្ដឱ្យបានទៀងទាត់ និងឆែកសម្ពាធកង់ អ្នកអាចបូមខ្យល់បន្ថែមមួយភាគដប់ ពិសេសនៅពេលអ្នកត្រូវបើកបរផ្លូវឆ្ងាយ។
សន្សំសំចៃប្រេងឥន្ធនៈ៖ រហូតដល់ 2%
- កុំធ្វើអោយម៉ាស៊ីនត្រជាក់មានបញ្ហា
ប្រាកដណាស់ នៅរដូវក្តៅ ម៉ាស៊ីនត្រជាក់នាំមកនូវផាសុខភាពដោយមិនអាចប្រកែកបាន។ ទោះយ៉ាងណាក៏ដោយ វាភ្ជាប់មកជាមួយនូវគុណវិបត្តិមួយចំនួនផងដែរ អ្វីដែលសំខាន់នៅពេលដែលអ្នកត្រូវចាក់សាំងរថយន្តរបស់អ្នកឱ្យបានញឹកញាប់។ ការបើកបរក្នុងល្បឿនទាប អ្នកគួរតែបើកបង្អួច។ ប្រសិនបើអ្នកចង់ប្រើម៉ាស៊ីនត្រជាក់ សូមចាប់ផ្តើមប្រើវាបន្ទាប់ពីបើកបង្អួចបានពីរបីនាទី។ ជាការពិត កុងដង់ម៉ាស៊ីនត្រជាក់ត្រូវបានផ្គត់ផ្គង់ដោយចរន្តខ្យល់ដែលត្រជាក់ជាង ហើយជាលទ្ធផល តម្រូវការថាមពលតិចក្នុងការធ្វើឱ្យត្រជាក់។ នៅលើផ្លូវហាយវេ ការបើកបរដោយបើកបង្អួចនឹងជះឥទ្ធិពលដល់ថាមពលរថយន្ត ហើយការប្រើប្រាស់ប្រេងឥន្ធនៈនឹងកើនឡើងជាលំដាប់ វាជាការប្រសើរក្នុងការប្រើម៉ាស៊ីនត្រជាក់ក្នុងលក្ខខណ្ឌទាំងនេះ។ ដើម្បីឱ្យការបើកបរមានផាសុខភាព និងមិនត្រូវការប្រើថាមពលខ្លាំងពេក សូមប្តូរសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ដោយភាពឆ្លាតវៃ។ វាមិនចាំបាច់ធ្វើអ្វីច្រើនទេ ឬកុំគិតថា ការក្សារស៊ីតុណ្ហាភាពអោយនៅ 18ºC ជាការល្អសម្រាប់រថយន្តនោះ។ ផ្ទុយមកវិញ សូមព្យាយាមរក្សាស៊ីតុណ្ហភាពក្នុងរង្វង់ 20 ទៅ 25ºC អាស្រ័យលើកត្តានៅខាងក្រៅថាវាក្តៅប៉ុណ្ណា។
សន្សំសំចៃប្រេងឥន្ធនៈ៖ រហូតដល់ 20%
- កុំប្រើប្រាស់រថយន្ដរបស់អ្នកហួសហេតុពេក
រថយន្ដកាន់តែធ្ងន់ ស៊ីប្រេងកាន់តែច្រើន។ ដូច្នេះ ល្អបំផុតគឺត្រូវព្យាយាមធ្វើដំណើរឱ្យស្រាលតាមដែលអាចធ្វើទៅបាន ហើយដករបស់របរទាំងអស់ចេញពីធុងដែលអ្នកមិនត្រូវការ។ ប្រសិនបើអ្នកត្រូវដឹកជញ្ជូនរបស់របរជាច្រើន យើងសូមណែនាំអោយរៀបចំរបស់របរផ្សេងៗអោយស្មើៗគ្នា ដើម្បីអោយមានទំងន់ដែលចែកចាយបានយ៉ាងស្អាតតាមរថយន្ត។
សន្សំសំចៃប្រេងឥន្ធនៈ៖ ចន្លោះពី ១០ ទៅ ២០%
- ប្តូរទៅប្រើប្រេងម៉ាស៊ីនដែលមានកម្រិតកំហាប់ទាប
ក្រុមហ៊ុនផលិតរថយន្តកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់រថយន្ត ដើម្បីឲ្យមានការបញ្ចេញចោលជាតិបំពុលតិច។ សព្វថ្ងៃនេះ ពួកគេផលិតរថយន្តដែលស្រាលជាងមុន និងមានប្រសិទ្ធភាពជាងមុន។ វិធីសាស្រ្តមួយផ្សេងទៀតត្រូវបានសាកល្បង គឺការប្រើប្រេងម៉ាស៊ីនដែលមានកំហាប់រាវជាងមុន។ ការធ្វើតេស្តជាច្រើនត្រូវបានអនុវត្តដោយប្រើបច្ចេកវិទ្យាប្រេងម៉ាស៊ីនសំយោគថ្មីៗបំផុតដូចជា SAE 5W/30 ផ្ទុយនឹងប្រេងម៉ាសីនធម្មតា ឬកម្រិតប្រេងម៉ាស៊ីនពាក់កណ្តាលសំយោគដូចជា SAE 15W/40 ឬ 10W/40 ដោយស្ថិនលើគំរូពិសេស ដែលមានរថយន្តដូចគ្នា។ វាបង្ហាញពីការសន្សំសំចៃប្រេងឥន្ធនៈរហូតដល់ 2% ។ ដូច្នេះហើយ ប្រសិនបើរថយន្តរបស់អ្នកកំពុងប្រើប្រាស់ផលិតផលធម្មតា ហើយប្រសិនបើអ្នកប្តូរទៅប្រើផលិតផលទំនើបដូចជា Syrinx SAE 5W/30 នោះអ្នកអាចការសន្សំសំចៃប្រេងឥន្ធនៈបានខ្លះ ហើយនៅតែទទួលបានអត្ថប្រយោជន៍ពីការការពាបានពេញលេញ នៃសារធាតុគីមីបន្ថែមដែលដំណើរការទាំងអស់។
សន្សំសំចៃប្រេង៖ ចន្លោះពី ១ ទៅ ២%