ការលេចធ្លាយប្រេងម៉ាស៊ីន - ពិនិត្យមើលរថយន្តរបស់អ្នកថាតើមានការលេចធ្លាយប្រេងម៉ាស៊ីនឬអត់
បញ្ហាមួយក្នុងចំណោមបញ្ហាដ៏ពិបាកបំផុត ដែលម្ចាស់រថយន្តអាចប្រឈមមុខ គឺការលេចធ្លាយប្រេង។ ប្រេងអាចលេចធ្លាយដោយសារមូលហេតុជាច្រើន។ ប្រសិនបើរថយន្តរបស់អ្នកលេចធ្លាយប្រេង អ្នកគួរតែយកវាទៅជួបជាងជួសជុល ឬធ្វើការត្រួតពិនិត្យដោយខ្លួនឯង ដើម្បីបញ្ជាក់ពីមូលហេតុ និងជួសជុលវាមុនពេលវាធ្វើឱ្យខូចម៉ាស៊ីនប្រើការលែងកើត។
បញ្ហាមួយក្នុងចំណោមបញ្ហាដ៏ពិបាកបំផុត ដែលម្ចាស់រថយន្តអាចប្រឈមមុខ គឺការលេចធ្លាយប្រេង។ ប្រេងអាចលេចធ្លាយដោយសារមូលហេតុជាច្រើន។ ប្រសិនបើរថយន្តរបស់អ្នកលេចធ្លាយប្រេង អ្នកគួរតែយកវាទៅជួបជាងជួសជុល ឬធ្វើការត្រួតពិនិត្យដោយខ្លួនឯង ដើម្បីបញ្ជាក់ពីមូលហេតុ និងជួសជុលវាមុនពេលវាធ្វើឱ្យខូចម៉ាស៊ីនប្រើការលែងកើត។

តើត្រូវពិនិត្យមើលលើអ្វីខ្លះ?
នៅពេលធ្វើការត្រួតពិនិត្យមើលដោយខ្លួនឯង ទោះបីវាអាចមានការលំបាកក្នុងការស្វែងរកបញ្ហាក៏ដោយ អ្នកអាចធ្វើការប៉ាន់ស្មានខ្លះៗដោយពិចារណាលើមូលហេតុសាមញ្ញៗបំផុត នៃការលេចធ្លាយប្រេងម៉ាស៊ីន៖
តម្រងប្រេងម៉ាស៊ីន
តម្រងប្រេងសឹកអស់ ហើយអាចត្រូវបានដាក់មិនត្រឹមត្រូវ ឬរលុង។ ម៉ូដែលរថយន្តមួយចំនួនមានផ្នែកបន្ថែមនៅក្នុងប្រព័ន្ធចម្រោះ ដែលតម្រងអាចលេចធ្លាយ។ មិនថាអ្នកពិនិត្យមើលវាដោយខ្លួនឯង ឬទៅរកជាងជួសជុលនោះទេ តម្រងគួរតែត្រូវបានផ្លាស់ប្តូររាល់ពេលដែលអ្នកប្តូរប្រេងម៉ាស៊ីន ហើយគួរតែត្រូវបានពិនិត្យមើលអោយបានត្រឹមត្រូវ។

ឆ្នុកបង្ហូរប្រេង
នៅបាតធុងប្រេង គឺជាឆ្នុកបង្ហូរប្រេង ដែលនៅផ្នែកខាងក្រោមនៃរថយន្តរបស់អ្នក។ សឹកខូច មិនត្រូវតាមកន្លែងត្រឹមត្រូវ ឬឆ្នុកចានទ្រការបង្ហូរប្រេងរលុងអាចជាមូលហេតុទូទៅនៃការលេចធ្លាយប្រេង។ វាងាយស្រួលក្នុងការសម្គាល់ ព្រោះថាមានប្រេងស្រស់នៅជុំវិញឆ្នុក ហើយនៅចំហៀងវាដែលវាស្រក់ចុះ។

គម្របធុងរបស់ប្រេងម៉ាស៊ីន
ប្រេងមិនគ្រាន់តែស្រក់នោះទេ។ ប្រសិនបើគម្របធុងប្រេងរបស់អ្នកគ្របលើកន្លែងដែលអ្នកដាក់ប្រេងចូលក្នុងម៉ាស៊ីន វាបាត់ រលុង ឬខូច នោះសម្ពាធរបស់ម៉ាស៊ីនអាចបណ្តាលឱ្យប្រេងហៀរចេញនៅពេលដែលរថយន្តកំពុងដំណើរការ។
ទ្រនាប់ស៊ូប៉ាប់
ទ្រនាប់ប្រហែលជាមូលហេតុទូទៅបំផុតនៃការលេចធ្លាយប្រេង ជាពិសេសរថយន្តចាស់ ឬយានជំនិះដែលត្រូវបានគេប្រើញឹកញាប់និងមានចម្ងាយឆ្ងាយ។ ប្រើលើសកាលកំណត់វានឹងបង្កើតជាកាកសំណល់ (ប្រេងប្រើលើសកាលកំណត់ដោយដឹងតាមសីតុណ្ហភាពដែលបញ្ចេញមកក្រៅ) ដោយសម្ពាធកើនឡើងដែលអាចបណ្តាលឱ្យលេចធ្លាយនិងខូចទ្រនាប់រ៉ងប្រេង។ វាជាការល្អបំផុតក្នុងការប្រឹក្សាជាមួយជាងជួសជុល ដែលនៅជិតអ្នកបំផុត ប្រសិនបើមានបញ្ហា ដូច្នេះពួកគេអាចពិនិត្យមើលវាបាន។ អ្នកពិនិត្យអោយបានកាន់តែលឿនកាន់តែល្អ។
ជួនកាលការខូចទម្រប្រេងនៅផ្នែកខាងក្រោមអាចបណ្តាលឱ្យលេចធ្លាយតិចតួចរហូតដល់ធំ។ វាកើតឡើងនៅពេលរថយន្តរត់លើផ្លូវដែលមានកំទិចកំទីច្រើន ឬក៏ប៉ះនឹងថ្មធំៗ ប្រសិនបើធ្វើដំណើរតាមផ្លូវលំបាកៗ ហើយសូម្បីតែបុកសត្វដោយចៃដន្យនៅពេលធ្វើដំណើរក៏អាចមានដែរ។ ចំណុចទាំងនេះអាចធ្វើអោយក្រពិតតម្រងប្រេង និងប៉ះពាល់ដល់រងប្រេង ឬឆ្នុកបង្ហូរប្រេង។

ការបញ្ឈប់ និងការពារការលេចធ្លាយប្រេងតាមរយៈផ្សាភ្ជាប់
Rymax Oil Stop Leak គឺជាផលិតផលពិសេសសម្រាប់ប្រើប្រាស់នៅពេលដែលមានបញ្ហាទូទៅដូចជាការលេចធ្លាយប្រេង ឬពេលហុយផ្សែង។ វាត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីជួយការពាររ៉ងប្រេង និង ទ្រនាប់ប្រេង អោយដំណើរការមកវិញ និងជួយបង្កើនសមត្ថភាពការពារស៊ូប៉ាប់ ក្រវ៉ាត់ពីស្តុង និងផ្ទៃក្នុងស៊ីឡាំង។ នេះជាលទ្ធផលនៅក្នុងការកាត់បន្ថយ ឬបញ្ឈប់ការបាត់បង់ប្រេង និងការចម្លងភាពកខ្វក់ដល់ប្រេង និងការបង្ហាប់ល្អជាងមុន ហេតុដូច្នេះហើយម៉ាស៊ីនរថយន្ដនឹងដំណើរការល្អប្រសើរជាងមុន។
របៀបប្រើ
ប្រេងជំនួយអាចត្រូវបានប្រើជាមួយម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនហ្គាស LPG ទាំងអស់ ដោយមាន ឬគ្មាន Turbochargers។ លាយប្រេងជំនួយនេះជាមួយប្រេងម៉ាស៊ីន Rymax ដើម្បីទទួលបានលទ្ធផលល្អបំផុត។
ការប្រើប្រាស់
បន្ថែម Oil Leak Preventer មួយដបទៅក្នុងប្រេងម៉ាស៊ីនក្តៅ លាយជាមួយប្រេងដែលទើបតែប្ដូរថ្មី។ Oil Leak Preventer មួយដបចំណុះ 250ml លាយនឹងប្រេងម៉ាស៊ីនចំណុះពី 3 ទៅ 6 លីត្រ។ ចំណាំ៖ ត្រូវប្រាកដថាបរិមាណប្រេងមិនលើសកម្រិតប្រេងអតិបរមាក្នុងម៉ាស៊ីនរបស់អ្នក។