B8f3e159 1cc5 4134 a81e d46e4ad080c5 adwuma ye charity B8f3e159 1cc5 4134 a81e d46e4ad080c5 adwuma ye charity
ត្រលប់

Rymax ឧបត្ថម មូលនិធិ Adwuma Ye ដើម្បីជួយដល់សហគមន៍ដែលខ្សត់ខ្សោយ

យើង Rymax ពិតជាមានសេចក្តីសោមនស្សរីករាយដោយប្រកាសចាប់ដៃគូជាមួយ Adwuma Ye ដែលជាអង្គការមនុស្សធម៌មួយធ្វើការមិនខ្លាចនឿយហត់ដើម្បីជួយដល់សមាគមន៍នានានៅប្រទេសហ្គាណា។ ការចាប់ដៃគូរបស់យើងមានគោលបំណងឧបត្ថមលើកិច្ចខិតខំប្រឹងប្រែងរបស់ Adwuma Ye ដើម្បីផ្តល់ជំនួយដល់សហគមន៍ជួយនូវសេវាអប់រំ សេវាសុខាភិបាល និងសេវាសំខាន់ៗផ្សេងទៀត ដែលត្រូវការជាចំបាច់។

Adwuma Ye ដែលបកប្រែថា "ការងារល្អ" ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 ជាមួយនឹងបេសកកម្មក្នុងការផ្តល់អំណាចដល់សហគមន៍នានានៅក្នុងប្រទេសហ្គាណា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាច្រើនឆ្នាំកន្លងមកនេះ អង្គការសប្បុរសធម៌នេះបានជួយដល់សហគមន៍គួរឱ្យកត់សម្គាល់ តាមរយៈការផ្តល់សេវាអប់រំ សេវាថែទាំសុខភាព និងសេវាកម្មសំខាន់ៗផ្សេងទៀតដល់មនុស្សរាប់ពាន់នាក់។ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា ភាពក្រីក្រ ជម្ងឺ និងកង្វះលទ្ធភាពទទួលសេវាមូលដ្ឋានក៏ដោយ ក៏ Adwuma Ye នៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនឥតងាករេ។



Rymax យើងជឿជាក់ថា ការឧបត្ថម និងគាំទ្រគំនិតផ្តួចផ្តើមទៅលើសមាគមន៍ ដែលខិតខំធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន។ នេះហើយជាមូលហេតុមួយដែលធ្វើអោយយើងមានមោទនភាព ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Adwuma Ye ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ យើងទទួលស្គាល់ពីសារៈសំខាន់ នៃបេសកកម្មរបស់ពួកគេ ហើយមានកិត្តិយសដែលអាចរួមចំណែកក្នុងបុព្វហេតុរបស់ពួកគេ។

កិច្ចសហការរបស់យើងមានគោលបំណងគ្រាំទ្រកម្មវិធីផ្សេងៗដោយផ្ទាល់របស់ Adwuma Ye រួមទាំងគំនិតផ្តួចផ្តើមសេវាអប់រំ សេវាថែទាំសុខភាព និងគម្រោងអភិវឌ្ឍន៍សហគមន៍។ ការរួមចំណែករបស់យើងនឹងជួយ Adwuma Ye បន្តការងាររបស់ខ្លួនក្នុងការជួយដល់សហគមន៍ក្រីក្រនៅប្រទេសហ្គាណា និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ពួកគាត់ដែលត្រូវការជំនួយ។



កិច្ចសហការរបស់ Rymax ជាមួយនឹង Adwuma Ye គឺជាសក្ខីភាពមួយដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យមានផលវិជ្ជមាននៅលើពិភពលោក។ តាមរយៈការគាំទ្រអង្គការដូច Adwuma Ye នេះ វាកំពុងបង្ហាញថា យើងកំពុងជួយសម្រួលដល់ជីវិតមនុស្សរាប់មិនអស់ និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់អ្នកទាំងអស់គ្នា។

គេហទំព័រនេះប្រើខូឃី ដើម្បីធានាថាអ្នកទទួលបានបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើង។